ហូបអំបិលកម្ពុជា មិនពកក, ខេត្តនានាត្រៀមដី សហការជាមួយ “ភូមិកុមារ SOS អន្តរជាតិ”

ព្រឹកថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០១៦ ក្នុងឱកាសសម្ពោធភូមិកុមារ អេសអូអេស ខេត្តកំពត សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប អោយងាកមកប្រើប្រាស់អំបិលក្នុងស្រុកវិញ ព្រោះជាអំបិលផលិត​ចេញ​ពីទឹកសមុទ្រ មិនដូចអំបិលនាំចូលពីបរទេស ដែលផលិតចេញពីរ៉ែក្រោមដីឡើយ។ លើសពីនេះទៀត សម្តេច​បានទាញ​អារម្មណ៍ថា អំបិលកម្ពុជាមានបញ្ចូលនូវសារធាតុអ៊ីយ៉ូត ដែលជួយការពារមិនអោយមានជំងឺពកកផង។ ពាក់ព័ន្ធនឹង​សកម្មភាពអង្គការ “ភូមិកុមារ SOS អន្តរជាតិ” សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវសេចក្ដីរីករាយ និងពេញចិត្ត​ចំពោះកិច្ច​សហ​ប្រតិ​បត្តិការរួម ចាប់តាំងពីឆ្នាំ ១៩៩៩ ដែលមកទល់គ្នានឹងពេលនេះ បានចំណាយថវិកាប្រមាណជាង ២៦ លានដុល្លារ រួមចំណែកជួយដល់កុមារកម្ពុជា នៅ ៦ ទីតាំង ផ្តល់សេវាជំនួយដល់កុមារកម្ពុជាជិត ២ ពាន់នាក់។  សម្ដេចតេជោ អះអាងថា រាជរដ្ឋាភិបាលនឹងបន្តកិច្ចសហការជាមួយ អង្គការ “ភូមិកុមារ SOS អន្តរជាតិ” បន្តទៀត និងបានដាស់តឿនដល់ខេត្តនានា ត្រៀមដីទុកឱ្យហើយ បើមានបំណងចង់ឱ្យអង្គការ “ភូមិកុមារ … Continue reading ហូបអំបិលកម្ពុជា មិនពកក, ខេត្តនានាត្រៀមដី សហការជាមួយ “ភូមិកុមារ SOS អន្តរជាតិ”